លោក កុន រដ្ឋា

អគ្គនាយករង

លោក កុន រដ្ឋា ជាអគ្គនាយករង នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក។ មុនពេលក្លាយជាអគ្គនាយករងនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនជាច្រើន ដូចជា÷ ជាអគ្គនាយកនៅក្រុមហ៊ុន RHMS shop Plc និង ជាអគ្គនាយកនៅក្រុមហ៊ុន Ly Hour Leasing Plc។ ទុន្ទឹមនេះ លោកបានចំណាយពេលជាង ១៥ ឆ្នាំ ធ្វើការជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ទាំងនៅប្រទេសកម្ពុជា និងឡាវ) ដោយកាន់តួនាទីជាច្រើនចាប់តាំងពីបុគ្គលិកធម្មតា រហូតដល់ថ្នាក់គ្រប់គ្រងដូចជា÷ ជាភ្នាក់ងារឥណទាន ជាគណនេយ្យករ ជាសវនករផ្ទៃក្នុង ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង ជាប្រធានការិយាល័យសវនកម្មផ្ទៃក្នុង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទែក្នុងអេស៊ីលីដា ប្រចាំប្រទេសឡាវ និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិង CFO ប្រចាំធនាគារ អេស៊ីលីដា ប្រចាំទេសឡាវ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទីក្រុងភ្នំពេញ និងបានចូលរួមសិក្សាក្នុងកម្មវិធី Australian Institute of Company Directors program នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ។

លោក សាត់ វេង

ប្រធាននាយកដ្ឋានឥណទាន

លោក សាត់ វេង បានចូលបម្រើការងារជាមួយគ្រឹះស្ថាន
វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជានាយកនាយកដ្ឋានឥណទាន។

មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍ការងារ ក្នុងវិស័យមីក្រូ
ហិរញ្ញវត្ថុ អស់រយៈពេលជាង២២ឆ្នាំមកហើយ ដោយធ្លាប់បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Microfinance SEILANITHIH Ltd, Microfinance MOHANOKOR Plc. និង T&GO FINANCE Plc.។

លោក សាត់ វេង បានឆ្លងកាត់តួនាទីជាច្រើនមុនចូលបំរើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដូចជា៖ ភ្នាក់ងារឥណទាន ប្រធានភ្នាក់ងារឥណទាន ប្រធានសាខា ប្រធានតំបន់ ប្រធាននាយកដ្ឋានប្រតិបត្តិការ ជំនួយការអគ្គនាយក និងប្រធាននាយកដ្ឋានឥណទាន។

លោកក៏បានចូលវគ្គបណ្តុះបណ្តាលជាច្រើន ជាមួយសមាគមន៍ មីក្រូហិរញ្ញវត្ថុកម្ពុជា និងបានចូលរួមវគ្គបណ្តុះបណ្តាលការងារឥណទាន នៅប្រទេសពីលីពីន ចំនួនពីរលើក នៅវិទ្យាស្ថាន CMDI of CARD MRI, Philippine និងធនាគារ CARD BANK, Philippine ។

លោក សាត់ វេង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២១។

លោក ម៉ា សុភី

ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងរដ្ឋបាល

លោក ម៉ា សុភី បានចូលបំរើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងតួនាទីជា អនុប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងរដ្ឋបាល។

មុនពេលចូលបម្រើការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោកមានបទពិសោធនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារអស់ រយៈពេលជាង១០ឆ្នាំ តាំងពីឆ្នាំ២០០៨ មក ដែលមានតួនាទីជាច្រើនដូចជា គណនេយ្យករសាខា ភ្នាក់ងារឥណទាន គណនេយ្យករការិយាល័យកណ្តាល និងជាធានគណនេយ្យករការិយាល័យកណ្តាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ និងជាប្រធានក្រុមប្រតិបត្តិការសាខានៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក ម៉ា សុភី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ-ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យ។ លោកបានចូលវគ្គបណ្តុះបណ្តាលការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារជាច្រើនវគ្គជាមួយសមាគមន៍ មីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នបណ្តុះ បណ្តាលផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

លោក សែ វ៉ាន់ហៃ

ប្រធាននាយកដ្ឋានព័ត៌មាន

លោក សែ វ៉ាន់ហៃ បានចូលបម្រើការងារជាមួយគ្រឹះស្ថាន
វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្នុងខែវិច្ឆកា ឆ្នាំ២០២១។

ក្នុងតួនាទីជាប្រធាននាយកដ្ឋាន លោកទទួលខុសត្រូវលើការងារសំខាន់ៗដូចជា តម្លើងប្រព័ន្ធស្នូលធនាគារ រៀបចំ និងបង្កើតគោលការណ៍ប្រតិបត្តិព័ត៌មានវិទ្យា រៀបចំបណ្តាញ Network គ្រប់ការិយាល័យ ព្រមទាំងធ្វើការជ្រើសរើស និងហ្វឹកហ្វឺនបុគ្គលិកព័ត៌មានវិទ្យាក្នុងនាយកដ្ឋាន។

ទន្ទឹមនឹងនេះលោកក៏មានតួនាទីផ្សេងទៀតដូចជា ប្រធានគណកម្មការវាយតម្លៃគុណភាពសាងសង់អគារ ប្រធានក្រុមគាំទ្រអាជីវកម្ម (BST) និងជាសមាជិកនៃគណកម្មការ IT Steering។

មុនពេលលោកចូលបម្រើការងារ នៅគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកធ្លាប់បម្រើការងារផ្នែកព័ត៌មានវិទ្យារយៈពេល ៨ឆ្នាំ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងខេត្តសៀមរាប ដែលធ្លាប់ដឹកនាំគម្រោងជាច្រើនទាក់ទង់នឹង ការគ្រប់គ្រងប្រព័ន្ធមជ្ឍមណ្ឌលទិន្នន័យ ការរៀបចំ បណ្តាញនៅតាមស្ថាប័ន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង សណ្ឋាគារ និងផ្សារទំនើប។

លោកបានបញ្ជប់ការសិក្សា ថ្នាក់បរិញាបត្រ វិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឆ្នាំ២០១៤។ ក្នុងឆ្នាំ២០២១ លោកបានបញ្ជប់ការវគ្គបណ្តុះបណ្តាលពី ទីផ្សារក្នុងវិស័យឌីជីថលជាមួយ គម្រោង GIZ SIEM REAP DIGITAL MARKETING និងចូលរូមបណ្តុះបណ្តាលគម្រោង GIZ BATTAMBONG DIGITAL MARKETING។ នៅឆ្នាំ ២០២៣ លោកបានបញ្ជប់ការសិក្សាពី កម្មវិធី NSE1, NSE2, NSE3 ពីក្រុមហ៊ុន Fortinet។

លោក សារិទ្ធ វិចិត្រ

ជាមន្ត្រីសវនករជាន់ខ្ពស់

លោក សារិទ្ធ វិចិត្រ បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញ ម.ក ក្នុងតួនាទីជា មន្ត្រីសវនករជាន់ខ្ពស់នៃ នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍ការងារក្នុងវិស័យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ អស់រយៈពេលជាង១០ឆ្នាំហើយ ដោយធ្លាប់បម្រើការងារជាមួយ ធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
លោក សារិទ្ធ វិចិត្រ បានឆ្លងកាត់តួនាទីជាច្រើនមុនចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដូចជា៖ ជាភ្នាក់ងារឥណទានសវនករផ្ទៃក្នុង សវនករភូមិភាគ និងសវនករផ្ទៃក្នុងជាន់ខ្ពស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ វគ្គបណ្តុះ បណ្តាលណែនាំសម្រាប់មន្ត្រីឥណទាន និងសវនករផ្ទៃក្នុងនៅធនាគារ អេស៊ីលីដា និងវគ្គបណ្តុះបណ្តាលណែនាំសម្រាប់សវនករភូមិភាគនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ IFA ជំនាញសវនកម្ម និងពន្ធដារ។

លោក មិន ផាន់ណាត

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

លោក មិន ផាន់ណាត បានចូលបម្រើការងារជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី
មីក្រូហិរញ្ញវត្ថុ ម.ក ក្នុងតួនាទីជា ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម។ មកដល់បច្ចុប្បន្ននេះ លោកមានបទពិសោធន៍រយៈពេល ៨ឆ្នាំ នៅក្នុងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ និងមិនមែនគ្រឹះស្ថានហិរញ្ញវត្ថុ ដោយធ្លាប់បម្រើការងារជាមួយ ធនាគារ ឌីជីប៊ី ម.ក នៅសាលាអន្តរជាតិញូវយ៉ក និង Internet Online ។

លោក មិន ផាន់ណាត បានឆ្លងកាត់តួនាទីជាច្រើនមុនចូលបំរើការងារជាមួយ
គ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដូចជា៖ អ្នកគិតលុយ មន្រ្ដីគ្រប់គ្រងឃ្លាំង
និងសន្និធិ ជាមន្រ្ដីបម្រើសេវាអតិថិជន មន្រ្ដីរដ្ឋាបាលឥណទាន និងជាមន្រ្ដីប្រតិបត្តិតាម។ លោកក៏បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីអំពី AML/CFT: Law and practice in Cambodia រៀបចំដោយ វិទ្យាលស្ថានធនាគារ និងហិរញ្ញវត្ថុ និងវគ្គបណ្ដុះបណ្ដាល ស្ដីអំពី ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម រៀបចំដោយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។

លោក មិន ផាន់ណាត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ក្នុង
ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទីក្រុងភ្នំពេញ។

លោក សិន ជីន

ប្រធាននាយកដ្ឋានធនធានមនុស្

លោក សិន ជីន បានចាប់ផ្ដើមចូលបម្រើការងារជា ប្រធាននាយកដ្ឋានធនធានមនុស្ស ជាមួយគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១។

លោកទទួលខុសត្រូវក្នុងការរៀបចំ បង្កើត និងត្រួតពិនិត្យគោលការណ៍នានា នៃនាយកដ្ឋានធនធានមនុស្ស និងដឹកនាំអនុវត្តន៍យុទ្ធសាស្រ្តធនធានមនុស្ស គោលនយោបាយ និងនីតិវិធី ព្រមទាំងផ្តោតលើការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ក្នុងការសម្រេចបាននូវផែនការរំពឹងទុក ក្នុងបរិបទនៃការប្រកួតប្រជែង។

មុនចូលបម្រើការងារនៅ វ៉ាយ.អិល.ភី លោកធ្លាប់មានបទពិសោធន៍ការងារនៅតាមគ្រឹះស្ថាន និងស្ថាប័នមួយចំនួនដូចជា៖

  • ជាស្ថាបនិក និងជានាយក នៃសាលាអន្តរជាតិប្រាយធ័រប្រ៊ីជ (BBiS) រយៈពេល ៤ឆ្នាំ។
  • ជាប្រធានគណនេយ្យ-រដ្ឋបាល និងធនធានមនុស្ស នៃមជ្ឈមណ្ឌលអូស្រ្តាលី
    សម្រាប់ការអភិវឌ្ឍកម្ពុជា រយៈពេលជាង០៦ឆ្នាំ ។
  • ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាតិមានជ័យ រយៈពេល៤ឆ្នាំ និងនៅតាមបណ្តាគ្រឹះស្ថានអប់រំឯកជនមួយចំនួនទៀត រយៈពេលជាង១៥ឆ្នាំ។
  • ជាគ្រូបណ្តះបណ្តាលផ្នែកអប់រំវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាមួយ
    សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលមួយរយៈពេលខ្លីផងដែរ ។
  • ជាប្រធានផ្នែកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife (Cambodia) plc រយៈពេលជាង២ឆ្នាំ។
  • ជាមន្រ្តីក្នុងកម្មវិធីស្វែងរកម្ចាស់ជំនួយជាមួយអង្គការ Good Neighbors International (Cambodia) និងជាអ្នក
    សម្របសម្រួលកម្មវិធីអប់រំយុវជនក្នុងសហគមន៍ជាមួយសមាគមន៍KYA រយៈពេល០៤ឆ្នាំ។

 

លោក សិន ជីន បានបញ្ចប់ថ្នាក់បរិញ្ញបត្រអប់រំ ផ្នែកបង្រៀនភាសាអង់គ្លេស នៅឆ្នាំ២០១២ ពីសាកលវិទ្យាល័យជាតិមានជ័យ (NMU) ខេត្តបន្ទាយមានជ័យ។

លោក សិន ជីន ក៏បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដូចជា៖ វគ្គយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស របៀបប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម LACMS និងស្វ័យប្រកាសអធិការកិច្ចការងារតាម SICMSរបស់ក្រសួងការងារ វគ្គការរៀបចំផែនការអាជីវកម្ម ការសរសេរសំណើប្រកបដោយប្រសិទ្ធភាព វគ្គបណ្តុះបណ្តាលអ្នកគ្រប់គ្រងសហគ្រាសធនតូច និងមធ្យម ដោយ GIZ វគ្គការដំណើការបើកអាជីវកម្មស្តង់ដារ ការផ្សព្វផ្សាយលក់ និងទីផ្សារ វគ្គITCធានារ៉ាប់រងអាយុជីវិត វគ្គបណ្តុះបណ្តាលគ្រូហ្វឹកហ្វឺន និង ASEAN MRT_TP និងវគ្គ IELTS ដែលជាវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ ចេញដោយ Cambridge University ចក្រភពអង់គ្លេស។