លោកស្រី ម៉ៅ ម៉ាល័យ

ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី ម៉ៅ ម៉ាល័យ ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល លោកស្រីបានធ្វើការងារជាច្រើន ក្នុងការកំណត់ផែនការគោលដៅ យុទ្ធសាស្រ្ត និងគោលនយោបាយផ្សេងៗ ដើម្បីធានាបាននូវនិរន្តរភាព ការគ្រប់គ្រងហានិភ័យ និងការអនុវត្តត្រឹមត្រូវតាមគោលការច្បាប់របស់ធនាគារជាតិ មានដូចជា៖

  • ដឹកនាំបង្កើតអោយមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង សមស្រប និងអនុលោមតាមបទបញ្ញាត្តិនៃច្បាប់។
  • ដឹកនាំក្នុងការរៀបចំផែនការ យុទ្ធសាស្រ្ត និងកំណត់គោលមាគ៌ារបស់គ្រឹះស្ថាន។
  • បង្កើតគណៈកម្មការជាន់ខ្ពស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងតែងតាំងសមាជិកភាព និងកំណត់ច្បាស់លាស់នូវមុខងារ តួនាទី និងភារកិច្ចរបស់គណៈកម្មការ។
  • ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់គ្រឹះស្ថានជាប្រចាំ ដើម្បីធ្វើការពង្រឹង និងកែលម្អរបានទាន់ពេលវេលា។
  • ដឹកនាំបង្កើតឲ្យមានគោលនយោបាយ និងគោលការណ៍ប្រតិបត្តិផ្សេងៗ ដូចជា គោលនយោបាយឥណទានគោលនយោបាយហិរញ្ញវត្ថុ និងគោលការណ៍ប្រតិបត្តិធនធានមនុស្ស និងគោលការណ៍គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាជាដើម សម្រាប់ប្រើប្រាស់ និងគ្រប់គ្រងគ្រឹះស្ថាន។

ទន្ទឹមនឹងនេះ លោកស្រី ម៉ៅ ម៉ាល័យ ក៏ជាអគ្គនាយកក្រុមហ៊ុន វ៉ាយ.អិល.ភី គ្រុប ខូអិលធីឌី និងជាស្ថាបនិក មណ្ឌលកុមារកំព្រាវិសាខានៃក្ដីសង្ឃឹមផងដែរ។
ក្រៅពីការងារគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន លោកស្រីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការជួយសង្គម និងកិច្ចការមនុស្សធម៌ជាច្រើន ដោយបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំណេះបញ្ញា ស្មារតី និងថវិកាផ្ទាល់ខ្លួន ក្នុងការសាងសង់ផ្លូវ សាលារៀន ព្រះវិហារ មណ្ឌលកុមារកំព្រា ផ្ដល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាត និងចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ជាដើម។

លោក កែ សួនសុភា

សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោក កែ សួនសុភា ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកបានលះបង់ទាំងកំលាំងកាយ-ចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បីចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថាន។ ដោយគ្រឹះស្ថានមិនទាន់ជ្រើសបាន អគ្គនាយក លោក កែ សួនសុភា ត្រូវបានតែងតាំងជា ”អគ្គនាយកស្ដីទី” ទទួលភារកិច្ចក្នុងការដឹកនាំ ចាត់ចែង គ្រប់គ្រង និងបង្កើតផែនការ (ធនធានមនុស្ស ផលិតផល ទ្រព្យសកម្ម និងប្រាក់ចំណេញ) និងយុទ្ធសាស្រ្ត (រយៈពេលខ្លី មធ្យម និងវែង) ដើម្បីធ្វើយ៉ាងណាឱ្យប្រតបិត្តិការរបស់គ្រឹះស្ថាន ដំណើរការទៅដោយរលូន មានប្រសិទ្ធិភាពខ្ពស់ និងការពារបាននូវហានិភ័យផ្សេងៗ។

ក្រៅពីការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី លោក កែ សួនសុភា ក៏មានតួនាទីជាអនុប្រធានគណៈកម្មការប្រតិបត្តិរបស់សមាគមមូលនិធិ វ៉ាយ អិល ភី និងជាស្ថាបនិកមួយរូប នៃមណ្ឌលកុមារកំព្រាវិសាខានៃក្ដីសង្ឃឹមផងដែរ។
លោក កែ សួនសុភា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទីក្រុងភ្នំពេញ នៅឆ្នាំ២០០៨ និងបានបន្ដការសិក្សានៅក្រៅប្រទេស មានដូចជាប្រទេស សិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក។

លោកស្រី កែ សួនសុភី

សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី កែ សួនសុភី ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បីចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថាន ដូចជា៖ ការចូលរួមផ្តល់យោបល់ក្នុងការកំណត់គោលនយោបាយរបស់គ្រឹះស្ថាន ការកំណត់យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រង និងការបង្កើតគោលការណ៍ប្រតិបត្តិផ្សេងៗជាច្រើន សម្រាប់ អនុវត្តនៅក្នុងគ្រឹះស្ថានទាំងមូល។

ក្រៅពីការងារជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកស្រី កែ សួនសុភី ក៏មានតួនាទីជាអ្នកគ្រប់គ្រងកំពូលនៅក្រុមហ៊ុន និងសមាគមជាច្រើនផ្សេងទៀត ដូចជា៖ ជានាយកក្រុមហ៊ុន GFX (GOLDEFX Investment ) ជាប្រធានក្លិបបាល់ទាត់វិសាខា ជាប្រធានក្រុមដឹកនាំមូលនិធិវិសាខា ជាប្រធានក្រុមការងារសង្រ្កាន្តបន្ទាយឆ្មា-ខេត្តបាត់ដំបង-ខេត្តរៀមរាប-ខេត្តព្រៃវែង អមដំណើរប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ដព្រៃវែង និងជាស្ថាបនិកនៅមណ្ឌលកុមារកំព្រាវិសាខានៃក្ដី សង្ឃឹម។

លើសពីនេះ លោកស្រី កែ សួនសុភី ក៏បានចូលរួមកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ជាច្រើន ដោយលះបង់ទាំង កំលាំងកាយ កំលាំងចិត្ត និងថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ផ្លូវ សាលារៀន ព្រះវិហារ ផ្ដល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាត និងចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ជាដើម។
លោកស្រី កែ សួនសុភី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យក្នុងស្រុក និងបានបន្ដការសិក្សានៅក្រៅប្រទេសផងដែរ។

លោកស្រី ព្រហ្ម រដ្ឋា

សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក

លោកស្រី ព្រហ្ម រដ្ឋា ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ មក។ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបានលះបង់ទាំងកំលាំងកាយ-ចិត្ត កំលាំងប្រាជ្ញា និងចំណេះជំនាញ ដើម្បីចូលរួមក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រឹះស្ថាន ដូចជា៖ ការចូលរួមផ្តល់យោបល់ក្នុងការកំណត់គោលនយោបាយរបស់គ្រឹះស្ថាន ការកំណត់យុទ្ធសាស្រ្ត ការគ្រប់គ្រង និងការបង្កើតគោលការណ៍-នីតិវិធីប្រតិបត្តិផ្សេងៗជាច្រើន សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការរបស់គ្រឹះស្ថាន។

ក្រៅពីការងារនៅគ្រឹះស្ថាន វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក លោកស្រី ព្រហ្ម រដ្ឋា ក៏មានតួនាទីជាអ្នកគ្រប់គ្រងនៅស្ថាប័នងផ្សេងទៀតដូចជា៖ ជាស្ថាបនិកនៃមណ្ឌលកុមារកំព្រាវិសាខានៃក្ដីសង្ឃឹម អមដំណើរប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ដបន្ទាយមានជ័យ និងអមដំណើរអនុប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ។

លើសពីនេះទៅទៀត លោកស្រីបានចូលរួមកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនទៀត ដោយបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិកាក្នុងការសាងសង់ផ្លូវ សាលារៀន កសាងព្រះវិហារ ផ្ដល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាត និងចូលរួមឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ជាដើម។

លោកស្រី ព្រហ្ម រដ្ឋា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យក្នុងស្រុក និងបានបន្ដការសិក្សានៅក្រៅប្រទេសផងដែរ។